ប្រតិកម្មលើការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបរបស់ប្រទេសជប៉ុន ក្រោយសម័យសង្គ្រាម បានស្លាប់ ក្រោយពីលោកត្រូវបានគេបាញ់ ក្នុងពេលថ្លែងសុន្ទរកថានាយុទ្ធនាការ នៅថ្ងៃសុក្រនេះ។ លោក Abe អាយុ៦៧ឆ្នាំ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យNara។ មន្ត្រីមន្ទីរពេទ្យបានឲ្យដឹងថា លោក Abe មិនមានជីពចរនោះទេ ពេលលោកមកដល់មន្ទីរពេទ្យ។ ក្រុមវេជ្ជបណ្ឌិតបានព្យាយាមទប់ការហូរឈាម ហើយបញ្ចូលឈាមឲ្យលោក ប៉ុន្តែលោក Abe បានស្លាប់នៅម៉ោង ៥:០៣នាទី។ គ្រូពេទ្យថា គ្រាប់កាំភ្លើងមួយគ្រាប់បានបាញ់ចំបេះដូងលោក Abe ហើយមួួយគ្រាប់ទៀតចំកញ្ចឹងក៕