ម្ចាស់ទូកទេសចរណ៍នៅឃុំកំពង់ភ្លុកជួសជុលទូករង់ចាំទទួលភ្ញៀវក្រោយវិបត្តិកូវីដ១៩
ទូកទេសចរណ៍នៅតំបន់ទេសចរណ៍បឹងទន្លេសាបចាប់ផ្តើមមានសកម្មភាពឡើងវិញក្រោយពីជំងឺកូវីដ១៩បានបង្ខំឱ្យប្រទេសនានាបិទព្រំដែន ហើយដែលបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជាពិសេសវិស័យទេសចរណ៍ ជាប់គាំង និងធ្លាក់ចុះប្រមាណ២ឆ្នាំនោះ។ លោក ហ៊ុល រស្មី រាយការណ៍ពីឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាបដូចតទៅ៖