Hello VOA៖ អ្នកជំនាញថា វត្តមានបក្សភ្លើងទៀនសំខាន់ក្នុងការបោះឆ្នោតដែល«មិនអាចភ្លាំងភ្លាត់»
ក្រោយពីបក្សភ្លើងទៀន បានដំណើរការសកម្មឡើងវិញ បន្ទាប់ពីសមាជខែវិច្ឆិកា ឆ្នាំ២០២១ បក្សនេះ បានក្លាយជាបក្សឈរនៅលំដាប់ទីពីរបន្ទាប់ពីគណបក្សប្រជាជនកម្ពុជាផ្នែកដាក់បេក្ខភាពឈរឈ្មោះបានច្រើនជាងគេក្នុងការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនាខាងមុខ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានថ្លែងក្នុងកម្មវិធីហេឡូវីអូអេ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួលថា វត្តមានរបស់បក្សភ្លើងទៀនសំខាន់ក្នុងការបោះឆ្នោតឃុំសង្កាត់ដែលកម្ពុជា«មិនអាចភ្លាំងភ្លាត់»បានទេ ក្នុងការរៀបចំក្នុងបរិបទនយោបាយសន្ដិសុខអន្តរជាតិដ៏ច្របូកច្របល់ដែលមានចំណងទាក់ទងចាក់ស្រែះជាមួយនយោបាយក្នុងស្រុក៕