Hello VOA៖ រដ្ឋាភិបាល គួរស្តារស្ថានភាពនយោបាយដើម្បីធានាការបោះឆ្នោតមួយទទួលយកបាន
ប្រទេសកម្ពុជា នឹងរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ ការបោះឆ្នោតនេះ នឹងជ្រើសរើសក្រុមប្រឹក្សាសរុបទាំងអស់ជាង១១.០០០ នាក់ នៅក្នុងឃុំសង្កាត់សរុបចំនួន១.៦៥២។ លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលកិច្ចការបោះឆ្នោតថ្លែងថា លោកចង់ឃើញការស្តារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាការបោះឆ្នោតមួយទទួលយកបាន៕ (ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី១០ ខែមីនា ឆ្នាំ២០២២)