ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សំឡេងជំនាន់ថ្មី៖ សារសំឡេងផ្សាយពី​បទពិសោធន៍​យុវជន​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា ជួយ​ទប់ស្កាត់​ការជួញដូរ​ទាសករ​សម័យថ្មី


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​កម្ពុជា កុមារ​កំព្រា​មួយ​ចំនួន ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ប្រឈមនឹង​ការប្រើ​កម្លាំង​​ពលកម្ម និង​ការរំលោភ​បំពាន​ផ្សេងៗ​ពី​សំណាក់​ប្រធាន​មណ្ឌល ឬ​អង្គការ​ដែល​ពួកគេ​​ស្នាក់​នៅ។ ថ្មីៗ​នេះ យុវជន​មួយ​ក្រុម​នៃ​ក្លឹប​មួយ​ហៅ​ថា ក្មេង​អង្គការ​កម្ពុជា បាន​នាំគ្នា​បង្កើត​កម្មវិធី​ជា​ប្រព័ន្ធ​សារ​​សំឡេង ឬ​ហៅ​ថា Podcast ក្នុង​ការប្រាប់​ពី​រឿងរ៉ាវ​របស់​យុវជន​ដែល​មាន​បទពិសោធន៍​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ក្នុង​ប្រទេស​កម្ពុជា។ កញ្ញា ច័ន្ទ ស៊ីណេត ​អ្នក​សម្រប​សម្រួល​​ក្នុ​ង​ក្លឹប​ក្មេង​អង្គការ​កម្ពុជា ​និង​ជា​អ្នក​គាំទ្រ​សិ​​ទ្ធិ​យុវជន និង​កុមារ​ដែល​ធ្លាប់​រស់នៅ​មណ្ឌល​កុមារ​កំព្រា​ថ្លែង​​​ក្នុង​​កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​ថា ប្រព័ន្ធ​សារ​​សំឡេង​នឹង​ជួយ​​ទប់​ស្កាត់​ការ​ជួញ​ដូរ​ទាសករ​សម័យ​ថ្មី​តាម​​មណ្ឌល​កុមារ​កំព្រា៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ១៧ មករា ២០២២)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG