ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ «បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​ភាពក្រីក្រ​ថ្មី​សម្រាប់​កម្ពុជា»


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។

កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២១ ក្រសួង​ផែនការ​បាន​ឲ្យ​ដឹង​ថា បន្ទាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​សា​ជា​ថ្មី ដែល​នាំ​ឲ្យ​អត្រាភាពក្រី​បាន​កើន​ឡើង​ដល់​ប្រមាណ ១៨% ដែល​ពី​មុន​រដ្ឋាភិបាល​អះអាង​ថា​មានក្រោម ១០%។ ខ្សែ​បន្ទាត់​ភាព​ក្រីក្រ​ថ្នាក់​ជាតិ​សម្រាប់​កម្ពុជា​មាន​ចំនួន ១០.៩៥១រៀល ក្នុង​មនុស្ស​ម្នាក់​ក្នុង​មួយ​ថ្ងៃ។ នៅ​តំបន់​ទី​ប្រជុំជន​ផ្សេងទៀត មាន​ចំនួន ៩.៥៧១(៩៦០០)រៀល និង ៨.៩០៨រៀល​នៅ​តំបន់​ជនបទ។ កាល​ពី​មុន បន្ទាត់​ភាព​ក្រីក្រ ត្រូវ​បាន​រដ្ឋាភិបាល​កំណត់​ចំនួន​ប្រមាណ ៧.៦០០រៀល សម្រាប់​ពលរដ្ឋ​ម្នាក់​ក្នុង​មួយ​ថ្ងៃ។
នៅ​ក្នុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ទី៣០ ខែធ្នូ ឆ្នាំ២០២១ អ្នកស្រី ភាណ សោភ័ណ នាយិកា​អង្គការ​អុកស្វាម​នៅ​កម្ពុជា បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​បណ្ណ​សមធម៌ ឬ​ហៅ​ថា​បណ្ណ​ក្រីក្រ ប៉ុន្តែ​ពួកគេ​ជា​អ្នក​ក្រីក្រ​ដែល​មាន​លក្ខណៈ​ពហុវិមាត្រ (multi-dimensional poverty)។ អ្នកស្រី​បញ្ជាក់ថា៖ «អ្នក​ខ្លះ​អត់​មាន​បណ្ណក្រីក្រ មិន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ជនក្រីក្រ​ទេ ប៉ុន្តែ​គាត់​នៅ​ក្នុង​អ្នក​ដែល​ជាជនក្រីក្រ​ដែល​មាន​លក្ខណៈ​ពហុវិមាត្រ។ ហើយ​អញ្ចឹង​ហើយ យើង​មើល​ឃើញ​ថា​ជា​រយៈពេល​វែង​ហ្នឹង ជា​ផែនការ​អភិវឌ្ឍន៍​រយៈពេល​វែង រដ្ឋាភិបាល​គួរពិចារណា​ទៅ​លើ​កត្តា​ដទៃ​ទៀត ក្រៅ​ពី​ប្រាក់​ចំណូល​របស់​ប្រជាជន​យើង​ផងដែរ»។ (លោក ស៊ុន ណារិន, Hello VOA, ភ្នំពេញ, ទី៣០ ខែធ្នូ ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG