Hello VOA៖ អ្នកជំនាញថាចិនប្រហែលជាអាចធ្វើកាដូដល់កម្ពុជារឿងCOC ដើម្បីលើកមុខមាត់កម្ពុជាជាប្រធានអាស៊ាន
អ្នកជំនាញខាងផ្នែកអភិបាលកិច្ចល្អក្នុងប្រទេសកម្ពុជាលើកឡើងថាដោយសារតែទំនាក់ទំនងមិត្តភាព«ដែកថែប»រវាងកម្ពុជានិងចិន ប្រទេសចិនអាចនឹងធ្វើអ្វីមួយជាកាដូដល់ប្រទេសកម្ពុជា ទាក់ទងនឹងបញ្ហាក្រមប្រតិបត្តិក្នុងសមុទ្រចិនខាងត្បូង ពេលដែលកម្ពុជាធ្វើជាប្រធានសមាគមអាស៊ានក្នុងឆ្នាំ២០២២។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសផ្នែកអភិបាលកិច្ចល្អ មានប្រសាសន៍ដូច្នេះនៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃចន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១។ «បើសិនជាប្រទេសឯទៀតៗមិនអាចធ្វើបាន ប្រទេសកម្ពុជាប្រហែលជាអាចធ្វើបាននៅក្នុងរឿងនេះដោយសារតែសម្ព័ន្ធភាពមិត្តយូរអង្វែងដែលចិនតែងប្រើភាសាថាមិត្តដែកថែបនោះ។ ប្រហែលជាចិន អាចធ្វើជាកាដូ អាចធ្វើជាស្អីមួយ ដែលអាចលើកមុខលើកមាត់ប្រទេសកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី២៧ ខែធ្នូ ឆ្នាំ២០២១)