ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មេដឹកនាំ​សង្គម​ស៊ីវិល ទទូច​បញ្ចូល​ក្រុមហ៊ុន​ស្អាតស្អំ​ក្នុង​ក្លឹប MOU ប្រឆាំង​អំពើ​ពុករលួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើក​ឡើង​ថា កម្ពុជា​​គួរ​​បញ្ចូល​ក្រុមហ៊ុន​ច្រើន​ថែម​ទៀត​ទៅ​ក្នុង​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​ដែល​គេ​ហៅ​ថា MOU Club ដឹកនាំ​ដោយ​អង្គភាព​រដ្ឋាភិបាល។ ការណ៍​ធ្វើ​បែប​នេះ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចៀស​ផុត​ពី​ការ​ត្រូវ​បង្ខំ​ចិត្ត​សូក​ប៉ាន់​មន្ត្រី ដើម្បី​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​អាច​ដំណើរ​ការ​ទៅ​មុខ​ដោយ​ស្អាតស្អំ​បាន។ នេះ គឺ​ជា​ការ​លើក​ឡើង​របស់​​លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​នៅ​ក្នុង​កម្មវិធី Hello VOA កាលពី​ព្រហស្បតិ៍​ ទី៩ ខែធ្នូ ឆ្នាំ២០២១។ «‍MOU Clubជា​ក្លឹប​នៃ​ការ​ជួយ​ជ្រោម​ជ្រែង​ដល់​អាជីវកម្ម​ហ្នឹង​ នៅ​ក្នុង​ការ​ទប់​ស្កាត់​ឬ​រារាំង​មិន​មាន​ការ​ស៊ី​សំណូក​សូក​ប៉ាន់»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី៩ ខែធ្នូ ឆ្នាំ២០២១)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG