ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​នាំពាក្យ​សាលាក្តី​ខ្មែរ​ក្រហម​ថា បើ​យើង​ធ្វើ​ដូច​ដែល​ខ្មែរ​ក្រហម​បាន​ធ្វើ​​លើ​ប្រជាជន​កម្ពុជា យើង​ក៏​មិន​ខុស​ពី​ខ្មែរ​ក្រហម​ដែរ​


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ដែល​គេ​តែង​ហៅ​​ថា​សាលាក្តី​ខ្មែរ​ក្រហម​ បាន​លើក​ឡើង​ថា សាលាក្តី​ខ្មែរ​ក្រហម​ មិន​មែន​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​សងសឹក​ជន​ណា​ម្នាក់​ទេ ដូច្នេះ​លោក​ថា​​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​និង​ការ​ផ្តល់​ការ​ថែ​ទាំ​សុខភាព​ដល់​ជនជាប់​ចោទ ខៀវ សំផន គឺ​​ដើម្បី​ធានា​ថា​ជន​ជាប់​ចោទ​រូប​នេះ មាន​សុខភាព​ល្អ​គ្រប់គ្រាន់​ក្នុង​ដំណើរ​ការ​តតាំង​ក្តី​ក្នុង​តុលាការ។ លោក នេត្រ ភក្ត្រា ដែល​ជា​មន្ត្រី​នាំ​ពាក្យ​របស់​សាលាក្តី​ខ្មែរ​ក្រហម ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កម្មវិធី​​Hello VOA​ ជាមួយ​លោក សាយ មុន្នី កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩​ខែ​សីហា​ឆ្នាំ​២០២១​ថា៖ «‍បើ​សិន​ជា​យើង​ធ្វើ​ដូច​អ្វី​ដែល​ខ្មែរ​ក្រហម​បាន​ប្រព្រឹត្ត​មក​លើ​ប្រជាជន​កម្ពុជា ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​​លាន​នាក់​នោះ យើង​ក៏​ដូច​ជា​ខ្មែរ​ក្រហម​ដែរ។ អញ្ចឹង​ត្រូវ​តែ​អនុវត្ត​អ្វី​ដែល​ជា​ស្តង់ដារ»៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG