Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការយកឈ្នះលើរបាំងសង្គមដើម្បីពង្រឹងសមត្ថភាពយេនឌ័រ
កញ្ញា បុណ្យ រចនា សហស្ថាបនិក និងនាយិកានៃអង្គការក្លាហានបានថ្លែងថា សកម្មជនផ្នែកយេនឌ័រភាគច្រើនប្រឈមនឹងបញ្ហាដូចៗគ្នា រួមទាំងផ្នត់គំនិតមិនផ្តល់តម្លៃដល់ស្រ្តី ជាពិសេសស្រ្តីវ័យក្មេង ដែលត្រូវបានចាត់ទុកថា គ្មានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការងារជាអ្នកដឹកនាំ។ បើទោះបីជាបច្ចុប្បន្ន ស្រ្តីមានឱកាសទទួលបានការងារក៏ដោយ ក៏ភាគច្រើននៃការងារទាំងនោះជាការងារទទួលបានកម្រៃទាប និងជាការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២១)