Hello VOA៖ អាមេរិកនិងអាស៊ីអាគ្នេយ៍នៅដើមដំបូងនៃរដ្ឋការលោក Joe Biden
រដ្ឋការលោក Joe Biden ប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ចម្រើនវ័យវឌ្ឍនាបានជាង៤ខែមកហើយ។ ខណៈអាទិភាពសំខាន់ៗនៃទីក្រុងវ៉ាស៊ីនតោន ត្រូវផ្ដោតលើការប្រយុទ្ធនឹងជំងឺកូវីដ១៩នៅក្នុងប្រទេស ការទប់ទល់នឹងឥទ្ធិពលរុស្ស៊ីនៅអឺរ៉ុប និងឥទ្ធិពលចិននៅអាស៊ី នាំឱ្យមានការវិភាគផ្សេងៗពីគ្នា អំពីយុទ្ធសាស្ត្រ អភិក្រម និងវិធីសាស្ត្ររបស់អាមេរិកក្នុងការប្រាស្រ័យទាក់ទងជាមួយតំបន់អាស៊ីអាគ្នេយ៍។ លោកបណ្ឌិត រ៉ូ វណ្ណៈ សហស្ថាបនិកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕