Hello VOA៖ គេអាចដកស្រង់មេរៀនអ្វីខ្លះពីការបិទខ្ទប់កូវីដដំបូងនៅភ្នំពេញនិងក្រុងតាខ្មៅ?
ការបិទខ្ទប់កូវីដលើកដំបូងនៅភ្នំពេញនិងក្រុងតាខ្មៅ បានបង្កនូវលទ្ធផលចម្រុះគ្នា ទាំងសមប្រកបផង និងមិនសមប្រកបផង ដែលគេអាចដកស្រង់ធ្វើជាមេរៀនទាំងសម្រាប់ការគូសវាសទប់ទល់កូវីដទៅថ្ងៃមុខផង និងសម្រាប់ការដឹកនាំអភិបាលកិច្ចលើស្ថាប័នសាធារណៈផង។ លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានចូលរួមជាវាគ្មិនជជែកពីបញ្ហានេះ ក្នុងកម្មវិធី Hello VOA ចាក់ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល៕