Hello VOA៖ វិញ្ញាសាសម្រាប់អាស៊ានក្នុងល្បែងយុទ្ធសាស្ត្រមហាអំណាច
ការចុះស្រកស្រុតនៃលទ្ធិពហុភាគីនិយមក្នុងនយោបាយអន្តរជាតិ និងការប្រកួតប្រជែងគ្នាជាប្រព័ន្ធរវាងចិន និងសហរដ្ឋអាមេរិក បានក្លាយជាវិញ្ញាសាថ្មីមួយសម្រាប់ស្ថាប័នអាស៊ានដែលចងបាច់ប្រទេស១០ នៅអាស៊ីអគ្នេយ៍។ ក្នុងកម្មវិធី Hello VOA ប្រចាំខែអំពីអាស៊ាន ដែលមានលោក អូន ឆេងប៉រ ជាអ្នកសម្របសម្រួល លោក ជួន វិសាល ការីនិពន្ធរងនៃវេទិកាភាពជាដៃគូយុទ្ធសាស្ត្រយុវជនអាស៊ានអូស្ត្រាលី បានសាកល្បងវិភាគលើវិញ្ញាសាសម្រាប់អាស៊ានក្នុងល្បែងយុទ្ធសាស្ត្រមហាអំណាចនាយុគសម័យថ្មីនេះ។ លោក ជួន វិសាល ស្នើឱ្យមានការវិនិយោគពង្រីកទំហំថវិកាប្រតិបត្តិការសម្រាប់លេខាធិការដ្ឋានអាស៊ាន និងពង្រឹងតួនាទីស្ថាប័ននេះ ក្នុងកាលៈទេសៈនៃបញ្ហាប្រឈមថ្មីនេះ៕ (លោក អូន ឆេងប៉រ, HelloVOA អាស៊ាន, ភ្នំពេញ, ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១)