ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ បញ្ហា​ចម្រូង​ចម្រាស​ក្រោយការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការបោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​បាន​បញ្ចប់​ទៅមែន​កាលពី​ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ តែ​គេ​សង្កេត​ឃើញ​មាន​បញ្ហា​ចម្រូងចម្រាស​ខ្លះ​នៅក្នុង​ដំណើរការ​រាប់​សន្លឹកឆ្នោត ក្រោយពេល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ បាន​ប្តឹង​តវ៉ា​ពី​ភាពមិន​ប្រក្រតី​នៃ​ការបោះឆ្នោត និង​ការរាប់​សន្លឹក​ឆ្នោត។ ដំណើរការ​នីតិ​វិធី​នេះ កើតឡើង​នៅពេល​ដែល​លោក​អតីតៈ​អនុប្រធានាធិបតី ចូ បៃឌិន ខាង​គណបក្ស​ប្រជាធិបតេយ្យ នាំមុខ​លោក​ ត្រាំ នូវ​សំឡេង​ឆ្នោត​ដែល​បាន​រាប់រួច ហើយ​មាន​ការប្រទាញ​ទង់គ្នា​ខ្លាំង​ ជាពិសេស​នៅក្នុង​រដ្ឋ​ងាករេ ឬ swing states មួយ​ចំនួន។ ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ ពិសេស​នៅយប់​ថ្ងៃ​សុក្រ​នេះ លោក សុខ ខេមរា បាន​សម្ភាសន៍​លោក ប៉ូច រាសី ជា​អ្នកយកព័ត៌មានVOA ដែល​បាន​តាម​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត​នេះ៕ (លោក សុខ ខេមរា, Hello VOAពិសេស, វ៉ាស៊ីនតោន, ៦ វិច្ឆិកា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG