Hello VOA៖ អ្នកវិភាគថា ស.រ.អានៅតែបន្តជំរុញប្រជាធិបតេយ្យនៅកម្ពុជា ទោះបីមានការប្រឈម
អ្នកវិភាគនយោបាយនិងសេដ្ឋកិច្ចនៅកម្ពុជា លើកឡើងថាសហរដ្ឋអាមេរិក នៅតែបន្តជំរុញលទ្ធិប្រជាធិបតេយ្យនៅជុំវិញពិភពលោករួមទាំងនៅកម្ពុជា ដូចដែលប្រទេសមហាអំណាចមួយនេះបានធ្វើតាំងពីឈ្នះសង្គ្រាមត្រជាក់មកម្ល៉េះ។ លោក អ៊ូ វីរៈ ស្ថាបនិកអង្គការវេទិកាអនាគត បានថ្លែងដូច្នេះនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃចន្ទទី១៤ខែកញ្ញាឆ្នាំ២០២០៖ «ដោយសារអញ្ចឹងហើយបានជាសហរដ្ឋអាមេរិកនៅតែប្រឹងប្រែងបន្តរុញដូចជាប្រទេសកម្ពុជា ជាពិសេសប្រទេសកម្ពុជាមួយដែលរងឥទ្ធិពលនៃជម្លោះសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិកនិងសូវៀត និងជាមួយនឹងចិន»៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១៤ កញ្ញា ២០២០)