Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖
Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងសិទ្ធិអំណាចដល់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ
អ្នកនាង ស្តើង ភារ៉ុង ប្រធានកម្មវិធីពង្រឹងសិទ្ធិអំណាចដល់ស្ត្រី និងយុវជនក្នុងភាពជាអ្នកដឹកនាំនៃអង្គការតម្លាភាពកម្ពុជាបានថ្លែងថា ការទទួលបានព័ត៌មាន ការជួយដល់ការងារសង្គម និងការចូលរួមធ្វើការងារស្ម័គ្រចិត្ត គឺជាឱកាសសម្រាប់ស្រ្តីនិងយុវជនឆ្ពោះទៅភាពជាអ្នកដឹកនាំ។ ការតស៊ូ និងការជំរុញទឹកចិត្តខ្លួនឯង គឺជាកតា្តសំខាន់សម្រាប់ស្រ្តីដើម្បីទទួលបានជោគជ័យ។ ការគាំទ្រពីក្រុមគ្រួសារ ក៏មានសារៈសំខាន់សម្រាប់ស្រ្តីនិងយុវជនផងដែរ ដើម្បីអាចឲ្យពួកគេ ហ៊ានចាប់យកឱកាសអភិវឌ្ឍន៍ខ្លួនឯងឲ្យក្លាយជាអ្នកដឹកនាំ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០)