ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ នរណាគ្រប់គ្រងទឹកទន្លេមេគង្គទៅថ្ងៃអនាគត?


Hello VOA៖ នរណាគ្រប់គ្រងទឹកទន្លេមេគង្គទៅថ្ងៃអនាគត?
សូម​រង់ចាំ

No media source currently available

0:00 0:29:55 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

បម្រែបម្រួល​អាកាសធាតុ​ដូច​យ៉ាង​គ្រោះរាំង​ស្ងួត ការ​កសាង​ទំនប់​វារី​អគ្គីសនី​រាប់សិប​កាត់ទទឹង​ទ្រូង​ជលធា និង​ការ​ទាញ​យក​ផល​ក្នុង​បែបផែន​មិន​​សម​ប្រកប​ផ្សេង​ទៀត បាន​នាំ​ឱ្យ​ទន្លេ​មេគង្គ​ដែល​ចិន​ឱ្យ​ឈ្មោះថា​«ឡានឆាង»​និង​ដែល​ហូរ​កាត់​ផ្ទៃ​អាស៊ី​អគ្នេយ៍​ដីគោក ​ជួប​នូវ​ការ​គំរាម​កំហែង​ដែល​មិនអាច​វិល​ថយ​ត្រឡប់​ក្រោយ​បាន។​ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ហែម ឧត្ដម​ អ្នកប្រឹក្សា​ឯករាជ្យ​ជំនាញ​អភិបាល​កិច្ច​ធនធាន​ទឹក។ អំឡុង​ពេល​ចូលរួម​កម្មវិធី​ Hello VOA អំពី​អាស៊ាន ដែល​មាន លោក អូន ឆេងប៉រ នៃVOA ជា​អ្នក​សម្រប​សម្រួល លោក ហែម​ ឧត្ដម បាន​ព្រមានអំពី​លទ្ធភាព​នៃ​ភាព​តានតឹង​ទៅ​ថ្ងៃ​អនាគត​រវាង​បណ្ដា​ប្រទេស​តាម​បណ្ដោយ​ដង​ទន្លេ ដណ្ដើម​ប្រទាញ​ប្រទង់​ចង់​បានធនធាន​ទឹក​និង​អំណាច​យុទ្ធសាស្ត្រ ភ្លេច​គិតថា​​គឺ«ធម្មជាតិ»ទេតើ ដែល​ជា​ម្ចាស់​ពិត​ប្រាកដ​នៃ​ទន្លេ​នេះ៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ កក្កដា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG