ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​ជំនាញ​ខាង​តម្លាភាព​​ស្នើ​ឲ្យ​មាន​ការ​ចាត់ចែង​ថវិកា​ឲ្យ​មធ្យ័ត​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​គាំទ្រ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា​ ខណៈ​ដែល​រដ្ឋាភិបាល​ព្យាយាម​កៀគរ​ថវិកា​ សម្រាប់​ដោះស្រាយ​ផលប៉ះពាល់​ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩​ ពលរដ្ឋ​ចាប់ផ្តើម​ចោទ​ជា​សំណួរ​ថា តើ​យន្តការ​ដែល​មាន​ស្រាប់ ​អាច​ទប់​ស្កាត់​​កុំ​ឲ្យ​បាត់​បង់​ថវិកា​បាន​យ៉ាង​ដូចម្តេច។​ លោក​ ប៉ិច ពិសី នាយកប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ មាន​ប្រសាសន៍​​​នៅ​ក្នុង​កម្មវិធី​​ Hello VOA​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​១៤ ខែ​ឧសភា ​ឆ្នាំ​២០២០​ ថា៖ «‍សំណួរ​ដែល​ពលរដ្ឋ​សួរ​ជា​ទូទៅ​​គឺ​ថា​តើ​យើង​អាច​ទុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​ឬ​ទៅ​លើ​យន្ត​ការ​ដែល​មាន​ស្រាប់​ដឹកនាំ​ដោយ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ហ្នឹង​ដែរ​ឬ​ទេ?​»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ​១៤​ ឧសភា​ ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG