Hello VOA៖ អ្នកអប់រំថា ការផ្ញើឯកសារមេរៀនជាក្រដាសដល់ផ្ទះកូនសិស្ស អាចជាជម្រើសល្អជាងគេក្នុងពេលវិបត្តិកូវីដ១៩
អ្នកជំនាញខាងការអប់រំពលរដ្ឋក្នុងប្រទេសកម្ពុជា លើកឡើងថាខណៈដែលគុណភាពអប់រំកំពុងរងផលប៉ះពាល់ដោយសារការរាតត្បាតជំងឺកូវីដ១៩ អាជ្ញាធរមានសមត្ថកិច្ចគួរតែពិចារណាអំពីការធានាថាឯកសារនិងលំហាត់មេរៀនសម្រាប់សិស្សនិស្សិតរៀន បានទៅដល់ដៃរបស់ពួកគេ។ លោកបណ្ឌិត ប៉ា ច័ន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធីHello VOAកាលពីថ្ងៃច័ន្ទទី១១ខែឧសភាឆ្នាំ២០២០ថា៖ «ប្រសិនបើស្ថានភាពជំងឺកូវីដនេះវាអូសបន្លាយយូរទៅទៀត ប្រហែលជាការផ្ញើឯកសារទៅឲ្យសិស្សនៅផ្ទះហ្នឹងជាជម្រើសដែលប្រសើរជាងគេ»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ទី១១ ខែឧសភា ឆ្នាំ២០២០)