ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ស្រ្តី​និង​ភាពជា​អ្នក​ដឹកនាំ៖ ភាពជោគជ័យនៅក្នុងវិស័យស្រាវជ្រាវ​វិទ្យាសាស្រ្តជីវសាស្រ្ត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

​លោកស្រី វេជ្ជបណ្ឌិត លិម ផារត្ន័ ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ នៅវិទ្យាស្ថានការអភិវឌ្ឍន៍ផ្នែកថែទាំវេជ្ជសាស្រ្តអន្តរជាតិ (MCDI) បាន​ថ្លែង​ថា ​ស្ត្រីអាចធ្វើការបានក្នុង​វិស័យ​ទាំងអស់រួមទាំងផ្នែកស្រាវជ្រាវផងដែរ។ ការមានគ្រួសារ​និងមាន​អាយុ​ច្រើន​មិនមែន​ជា​ឧបសគ្គសម្រាប់ស្ត្រីក្នុងការឈានទៅសម្រេចគោលដៅទេ។ ដើម្បីទទួលបានជោគជ័យ​ស្ត្រី​ត្រូវ​មាន​ភាពម្ចាស់ការ​ ត្រូវកំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់លាស់ និងមានមហិច្ឆតា។ ការចាប់​ជំនាញ​​នៅក្នុងវិស័យស្រាវជ្រាវផ្នែក​ជីវសាស្រ្តនេះមិនជួយធ្វើឲ្យយើងក្លាយជាសេដ្ឋីទេ និងត្រូវចំណាយពេលរៀនច្រើន។ ដូច្នេះ​បើសិន​ជា​យើង​ចង់ធ្វើការក្នុងវិស័យនេះ នោះត្រូវប្រាកដចិត្តថា​យើងពិតជា​ស្រឡាញ់​វិស័យនេះនិង​ចង់​ជួយជីវិតមនុស្ស៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA ស្ត្រីនិងភាពជាអ្នក​ដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៤ ខែ ឧសភា​ ឆ្នាំ២០២០)។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG