Hello VOA៖ សហគមន៍ខ្មែរ-អាមេរិកធ្វើបុណ្យចូលឆ្នាំខ្មែរតាមអនឡាញ ពេលកូវីដ១៩ ឆ្លងរាលដាល
សហគមន៍ខ្មែររដ្ឋមិនីសូតារៀបចំពិធីបុណ្យចូលឆ្នាំខ្មែរតាមប្រព័ន្ធ អនឡាញ ផ្សាយជាសកលនៅពេលជំងឺកូវីដ១៩ ឆ្លងរាលដាលពាសពេញពិភពលោក។ ពិធីបុណ្យចូលឆ្នាំតាមប្រព័ន្ធ អនឡាញ ឬ ហៅថា Virtual Khmer New Year លើកដំបូងនេះ គឺប្រារព្ធធ្វើឡើងដើម្បីផ្តល់សេចក្តីសង្ឃឹមឡើងវិញដល់ពលរដ្ឋខ្មែរ ដែលកំពុងព្រួយបារម្ភអំពីជំងឺកូវីដ១៩។ លោក សុខ ខេមរា នៃ VOA បានអញ្ជើញលោក សេក កុសល ប្រធានអង្គការ IKARE ដែលគ្រប់គ្រងសារ:មន្ទីរមរតជាតិខ្មែរ (National Khmer Legacy Museum) ជាវាគ្មិនដើម្បីបកស្រាយអំពីការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរតាមប្រព័ន្ធ អនឡាញនេះ៕ (សុខ ខេមរា, វ៉ាស៊ីនតោន, Hello VOA, ១៣ មេសា ២០២០)