Hello VOA៖ ការប្រើប្រាស់ថ្នាំសាកល្បងនៅក្នុងការព្យាបាលជំងឺកូវីដ១៩
ខណៈទាំងថ្នាំវ៉ាក់ស៊ាំងនិងថ្នាំសម្រាប់ព្យាបាលជំងឺកូវីដ១៩ នៅមិនទាន់ត្រូវបានរកឃើញនៅឡើយ នៅតាមមន្ទីពេទ្យមួយចំនួនបានព្យាបាលអ្នកជំងឺកូវីដ១៩ឲ្យជាសះស្បើយ ដោយការប្រើប្រាស់ថ្នាំ ដែលធ្លាប់ត្រូវបានយកមកប្រើប្រាស់ដើម្បីព្យាបាលជំងឺគ្រុនចាញ់។ យ៉ាងណាក្តី ក្រុមអ្នកជំនាញ កំពុងរៀបចំធ្វើតេស្តជាផ្លូវការទៅលើការព្យាបាលទាំងនេះនៅឡើយ និងបានព្រមានអំពីផលប៉ះពាល់នៃការប្រើថ្នាំទាំងនេះ។ លោកតាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍ម្នាក់ដែលរស់នៅសហរដ្ឋអាមេរិក បានតាមដានលើការព្យាបាលទាំងនេះ និងបានផ្តល់បទសម្ភាសន៍ អំពីប្រសិទ្ធភាពនៃការប្រើប្រាស់ថ្នាំទាំងនោះ៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ៩ មេសា ២០២០)