ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ទស្សនៈ​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ដាក់​ប្រទេស​ក្នុងភាព​អាសន្ន និង​ការ​រួបរួម​ជាតិ​ខណៈ​មាន​ការ​រាតត្បាត​វីរុសកូរ៉ូណា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

មេដឹកនាំ​ក្រុម​ជំទាស់​ម្នាក់​គឺលោក​ សម រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅក្រៅ​ប្រទេស ​បាន​ថ្លែង​អំពី​អាទិភាព​ផ្ទុយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​មាន​គម្រោង​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ដាក់ប្រទេស​កម្ពុជា​ ឲ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ក្នុង​ពេល​វីរុសកូរ៉ូណា​រាតត្បាត​ខ្លាំង។ ​​លោក​ រង្ស៊ី ថា លោក​បាន​ត្រៀមខ្លួន​ចំពោះ​ការ​រួបរួមជាតិ​ ក្នុងពេល​ប្រទេស​មាន​គ្រាអាសន្ន​ ហើយ​ត្រូវ​ការ​ធន​ធានមនុស្ស​ដើម្បីជួយ​ដោះ​ស្រាយ​គ្នា។​ លោក ​សុខ ខេមរា​ នៃ​V OA ​បាន​អញ្ជើញ​លោក​ សម រង្ស៊ី ជា​វាគ្មិន​នៃ​កម្មវិធី​ Hello VOA ​តាម​ទូរសព្ទ​ពី​ប្រទេស​បារាំង​ ដើម្បី​បញ្ជាក់​ពីជំហរ​ចុងក្រោយ​របស់លោក​អំពី​ស្ថាន​ការណ៍​កម្ពុជា​ចុង​ក្រោយ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG