Hello VOA៖ គណបក្សសង្គ្រោះជាតិក្រៅប្រទេសនៅតែប្រឹងប្រែងជំរុញច្បាប់ប្រជាធិបតេយ្យកម្ពុជា
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកបន្តធ្វើសកម្មភាពបញ្ចុះបញ្ចូល នៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជំរុញសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យកម្ពុជាឱ្យដំណើរការទៅមុខទៀត បន្ទាប់ពីនៅជាប់គាំងក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាជាច្រើនខែមកហើយ។ លោក ហូ វ៉ាន់ អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិងអ្នកស្រី ធិត គឹមហ៊ុន ប្រធានកិច្ចការស្ត្រីគណបក្សសង្គ្រោះជាតិអាមេរិកនិងក្រៅប្រទេស បានពន្យល់បន្ថែមក្នុងកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ (លោកម៉ែន គឹមសេង, Hello VOA, ១៣ មីនា ២០២០)