Hello VOA៖ អ្នកជំនាញថា បំណុលអធិបតេយ្យគឺជាហានិភ័យ បើសេដ្ឋកិច្ចទន់ខ្សោយ
អ្នកតស៊ូមតិដើម្បីគណនេយ្យភាពសង្គមក្នុងប្រទេសកម្ពុជា និយាយថាបំណុលជាតិរបស់កម្ពុជា ដែលជំពាក់បរទេស អាចបង្កជាហានិភ័យ ដល់អធិបតេយ្យភាព បើប្រទេសមានសេដ្ឋកិច្ចទន់ខ្សោយ។ លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែមីនា ឆ្នាំ២០២០ថា៖ «បំណុលអធិបតេយ្យនេះ បានបង្ហាញនូវសញ្ញាហានិភ័យដែរ ដោយសារតែប្រទេសយើងខ្ចីគេ។ ក្នុងហេតុផលហ្នឹង បើសិនជាយើងមានស្ថានភាពសេដ្ឋកិច្ចរឹងមាំ វាមិនសូវមានបញ្ហាទេ។ តែបើសេដ្ឋកិច្ចយើង មិនមានស្ថិរភាព វាធ្វើអេាយមានបញ្ហាធ្ងន់ធ្ងរ »។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ មីនា ២០២០)