ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ការងើបឡើងនៃចលនានិស្សិតប្រឆាំងរដ្ឋអំណាចនៅប្រទេសថៃ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រោយពីមានការរំលាយគណបក្សអនាគតថ្មី ដែលជាបក្សជំទាស់មានប្រជាប្រិយភាពក្នុងចំណោមស្រទាប់យុវជនថៃ ក្រុមបណ្ដានិស្សិតនៅតាមសាកលវិទ្យាល័យធំៗនិងល្បីៗរបស់ថៃ បានចេញមកសម្ដែងការតវ៉ានឹងអ្វីដែលពួកគេបរិយាយថា ការរលាយរលត់នៃលទ្ធិប្រជាធិបតេយ្យ។ តែចលនាថ្មីនេះនាំឱ្យគេនឹកឃើញដល់ចលនានិស្សិតពីលើកៗមុន ក្នុងឆ្នាំ១៩៧៣ ឆ្នាំ១៩៧៦ ឆ្នាំ១៩៩១ ដែលនិស្សិតក្រោកប្រឆាំងរបបផ្ដាច់ការ តែត្រូវរងការបង្ក្រាបដោយហិង្សាពីសំណាក់យោធា។ តែចរន្តថ្មីនេះនឹងនាំនយោបាយស្រុកថៃចេញទៅគោលដៅណា? លោក សេក សុផល អ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌល Ritsumeikan ដើម្បីការសិក្សាកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិក បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កន្លងមក និងដែលមានលោក អូន ឆេងប៉រ នៃVOA ជាអ្នកសម្របសម្រួល៕ (លោកអូន ឆេងប៉រ, Hello VOA, រាជធានីភ្នំពេញ, ០៥ មីនា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG