ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​ព្រមានពី​ទ្វេគ្រោះលើវិស័យការងារ​ក្រោយបាត់ EBA មួយផ្នែក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​សិទ្ធិការងារ​ព្រមាន​ថា​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​អាច​នឹង​ជួប​ប្រទះ​គ្រោះ​ទ្វេដង​ នៅ​ពេល​ដែល​​បាត់​បង់ការងារនៅតាម​រោងចក្រ​​​ ដោយសារតែការរាតត្បាត​នៃ​​ជំងឺកូវីដ-១៩ ​និង​ការព្យួរឋានៈអនុគ្រោះពន្ធ​ «គ្រប់មុខ​ទំនិញ​លើកលែងសព្វាវុធ» (EBA) របស់​សហភាពអឺរ៉ុប។ លោក ​ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​នៃ​អង្គការ​សង់ត្រាល់​ បានបញ្ជាក់​ក្នុងកម្មវិធី​ហេឡូវីអូអេ​ថា ​ការណ៍នេះ​ដោយ​សារតែ​កន្លង​មក​ ពួកគេ​មានជម្រើស​ធ្វើ​ចំណាកស្រុក​ទៅប្រទេស​ថៃ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ថៃ​ក៏ជួបប្រទះបញ្ហា​ប្រឈម​នឹង​វីរុស​កូរ៉ូណា​ សង្គ្រាម​ពាណិជ្ជកម្ម​ និង​ការដាក់​ទណ្ឌកម្ម​​សេដ្ឋកិច្ចផង​ដែរ។​ លោក​បន្ថែម​ថា ​គេមិនអាច​វាយតម្លៃពីប្រសិទ្ធភាព​នៃ​វិធានការ​ជួយ​សង្គ្រោះ​​របស់​រដ្ឋាភិបាល​កម្ពុជាបាន​នៅឡើយ​​​ទេ ​ដោយសារតែ​ទំហំ​នៃ​ផលប៉ះពាល់​នៅ​មិន​ទាន់​ដឹង​ច្បាស់​។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៧ កុម្ភៈ ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG