ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ថា លោក Sanders មិន​អាច​យក​ឈ្នះ​លោក Trumpទេ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក លោក Bernie Sanders គឺ​ជា​គោលដៅ​របស់​គូប្រជែង​របស់​លោក​សម្រាប់​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ការជជែក​តទល់​លើ​កញ្ចក់​ទូរទស្សន៍​មួយ ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង Chaleston រដ្ឋSouth Carolina។ លោកSanders បាន​ងើប​ឡើង​ជា​បេក្ខជន​នាំ​មុខ​គេ ក្រោយពី​បាន​ទទួល​ជោគជ័យ​ចំនួន​បី​លើក​រួច​មក​នៅក្នុង​ការប្រកួត​ប្រជែង​ទទួល​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​របស់​លោក។ ក៏ប៉ុន្តែ គូប្រជែង​របស់​លោក​ថា បេក្ខជន​ដែល​បាន​ប្រកាស​ខ្លួន​ឯង​ថា ជា​អ្នក​សង្គម​និយម​ប្រជាធិបតេយ្យ​រូប​នេះ នឹង​ចាញ់​លោក​ប្រធានាធិបតី Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ការបោះឆ្នោត​ប្រកួត​ប្រជែង​តំណែង​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ។ លោក Richard Green នៃ VOA រាយការណ៍​អំពី​ការវិវត្ត​ចុង​ក្រោយ​បំផុត​ទាក់ទង​នឹង​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ឆ្នាំ ២០២០ នេះ។ អ្នកស្រី លី ម៉ូរីវ៉ាន់ ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG