Hello VOA៖ រដ្ឋត្រៀមថវិកាទប់បញ្ហាប្រឈម ប៉ុន្តែតម្លាភាពក្នុងការចាត់ចែងនៅតែជាកង្វល់
រដ្ឋាភិបាលកម្ពុជាត្រៀមបញ្ចេញកញ្ចប់ថវិកាចំនួន ១ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលកើតឡើង ដោយសារសហភាពអឺរ៉ុបព្យួរឋានៈអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» លើផ្នែកខ្លះ និងជំងឺកូវីដ-១៩ (វីរុសកូរ៉ូណា) ដែលប៉ះពាល់វិស័យរោងចក្រកាត់ដេរ និងទេសចរណ៍កម្ពុជា។ លោកឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អ មើលឃើញថា នេះជារឿងល្អ ប៉ុន្តែលោកព្រួយបារម្ភពីកង្វះសុចរិតភាពក្នុងជួរមន្ត្រីអនុវត្តកិច្ចការទាំងនេះ ដោយសារតែកម្រិតនៃអភិបាលកិច្ចនៅកម្ពុជាមិនទាន់បានត្រឹមត្រូវនៅឡើយ។ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៤ កុម្ភៈ ២០២០)