Hello VOA សុខភាព៖ ជំងឺធ្លាក់ទឹកចិត្ត(ភាគទី១)ផ្តោតលើរោគសញ្ញា កត្តាហានិភ័យ
អ្នកជំនាញវេជ្ជសាស្ត្រគឺ លោក តាំង តេកហុងវេជ្ជបណ្ឌិតខ្មែរនៅសហរដ្ឋអាមេរិក និងលោក ឈឹម សុធារ៉ា វេជ្ជបណ្ឌិតឯកទេសខាងជំងឺផ្លូវចិត្តនៅកម្ពុជាបានថ្លែងថា ជំងឺធ្លាក់ទឹកចិត្តគឺជាផ្នែកមួយនៃជំងឺវេជ្ជសាស្រ្ត និងជាជំងឺធ្ងន់ធ្ងរមួយប៉ុន្តែគេអាចព្យាបាលឲ្យជាសះស្បើយបាន។ ជំងឺធ្លាក់ទឹកចិត្តខុសពីអារម្មណ៍ធ្លាក់ទឹកចិត្តដែលតែងតែកើតឡើងនៅលើមនុស្សគ្រប់គ្នា ប៉ុន្តែអារម្មណ៍ធ្លាក់ទឹកចិត្តនេះអាចបង្កឲ្យកើតជាជំងឺធ្លាក់ទឹកចិត្តបាន៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ២០ កុម្ភៈ ២០២០)