ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សេដ្ឋកិច្ច​ក្នុង​តំបន់​រង​ផល​ប៉ះពាល់​ខណៈ​វីរុស​កូរ៉ូណា​ថ្មី​បន្ត​រាលដាល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខណៈ​ដែល​វីរុស​កូរ៉ូណា​ប្រភេទថ្មី​ ដែល​បាន​ផ្ទុះ​ចេញ​ដំបូង​ពី​ប្រទេស​ចិន ​ទន្ទ្រាន​វាយ​លុក​ សម្លាប់​ផ្ដាច់​ផ្ដិល​ជីវិត​មនុស្ស​ និង​នាំ​ឱ្យ​ទីក្រុង​ធំៗ​នៅ​ចិន​ នៅ​តំបន់​ក្បែរ​ខាង​ត្រូវ​រង​ភាព​ជាប់​គាំង ​ផល​ប៉ះ​ពាល់​សេដ្ឋកិច្ច​បាន​បង្ក​ឱ្យ​មាន​ជា​បណ្ដើរៗ។ ​បណ្ដា​ប្រទេស​មួយចំ​នួន ​រាប់​ទាំង​កម្ពុជា​ផង​ ដែល​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​ចិន បាន​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​លំបាក​ ថា​តើ​គួរ​បិទ​ខ្ទប់​ចរាចរណ៍​ចេញ​ចូល​ជាមួយ​ចិន​សិន ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​ ឬ​នៅ​បន្ត​ឱ្យ​នៅ​បើក​ចំហរ​ដើម្បី​កុំ​​ឱ្យ​ខាត​បង់​ផ្នែក​សេដ្ឋកិច្ច។​ ​លោក​ ​លឹម ម៉េង​ហួរ នាយករង​ ​មជ្ឈមណ្ឌល​មេគង្គ​ដើម្បី​ការ​សិក្សា​យុទ្ធ​សាស្ត្រ​​ ​បាន​​អញ្ជើញ​មក​ចូលរួម​ជា​វាគ្មិន​ ​ដើម្បី​ជជែក​អំពី​បញ្ហា​ខាងលើ​ ​ក្នុង​កម្មវិធី​ ​Hello​ ​VOA​ ​កាលពី​រាត្រី​ថ្ងៃទី០៦​ ​​ខែកុម្ភៈ​​ ​ឆ្នាំ២០២០៕ (លោក អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ០៦ កុម្ភៈ ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG