Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងអំណាចដល់ស្រ្តីជាគន្លឹះជួយបញ្ចប់ភាពក្រីក្រ
អ្នកស្រី ងន់ វ៉ាន់ថា ស្ថាបនិកសហគ្រាសសូត្រពណ៌កម្ពុជាឬ Color Silk Cambodia បានថ្លែងថានៅពេលស្រ្តីមានភាពឯករាជ្យទាំងក្នុងផ្នែកហិរញ្ញវត្ថុនិងការសម្រេចចិត្តនោះ វានឹងជួយពង្រឹងស្ថានភាពគ្រួសាររបស់ពួកគេឲ្យមានភាពរីកចម្រើន មានលទ្ធភាពទទួលបានសេវាសុខាភិបាលល្អប្រសើរ មានការរស់នៅសមរម្យ មានលទ្ធភាពបញ្ជូនកូនទៅសាលារៀន និងមានលទ្ធភាពដឹកនាំក្រុមគ្រួសារប្រកបដោយសុខមាលភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ វ៉ាស៊ីនតោន ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២០)