ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ មន្ត្រី​សិទ្ធិ​មនុស្ស​ថា​សំណុំ​រឿង​លោក​កឹម សុខា​ គួរ​ដោះស្រាយ​តាម​នយោបាយ​ដើម្បី​រក្សា ​EBA


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ចោទ​ប្រកាន់​លោក​ កឹម សុខា ​ប្រធាន​គណបក្ស​ជំទាស់​ដែល​ត្រូវ​រំលាយ​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ ឬ ​ក្បត់ជាតិ ​ត្រូវ​អង្គការ​អន្តរជាតិ​និង​ប្រទេស​មួយ​ចំនួន​គិត​ថា​ជា​រឿង​នយោបាយ។ មន្ត្រី​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា​ រឿង​លោក​កឹម សុខា ​នេះ​គួរ​អ្នក​នយោបាយ​ដោះស្រាយ​គ្នា​ ដើម្បី​កុំឲ្យ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះពន្ធ​ EBA​ ដែល​សហភាព​អឺរ៉ុប​នឹង​សម្រេច​នៅថ្ងៃ​ទី១២​ ខែកុម្ភៈ​ ថា​ព្យួរ​ឬ​មិន​ព្យួរ​ ដោយសារ​បញ្ហា​ប្រជា​ធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​កម្ពុជា។​ នេះ​បើតាម​ការ​អះអាង​របស់​លោក ​អំ សំអាត អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​លីកាដូ។ លោក​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ​ជារឿង​សំខាន់​សម្រាប់​កម្មករ​ជាង​៦០ម៉ឺន​នាក់ ​និង​ពលរដ្ឋ​កម្ពុជា​ជាច្រើន​លាន​នាក់៕ (លោក​សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ៣០ មករា ២០២០)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG