Hello VOA៖ អ្នកស្រីមូរ សុខហួរ ជំរុញលើកកម្ពស់សិទ្ធិសហជីពកម្មករសំណង់
អតីតបក្សប្រឆាំងនៅកម្ពុជា យល់ថា សហជីពខាងផ្នែកសំណង់គួរតែមានសិទ្ធិធំជាងមុន ដើម្បីការពារផលប្រយោជន៍កម្មករក្នុងពេលដែលពួកគេប្រឈមនឹងកង្វះសុវត្ថិភាពកាន់តែខ្លាំង ខណៈពេលដែលវិស័យសំណង់កាន់តែរីកដុះដាល ជាពិសេសក្រោយពីការបាក់សំណង់ថ្មីពីរកន្លែង ដែលមានពលរដ្ឋកម្ពុជាជាង១០០នាក់ស្លាប់ និងរបួស។ អ្នកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ក្នុងកម្មវិធី Hello VOA ថា កូនៗរបស់កម្មករសំណង់ទាំងនោះក៏រងផលប៉ះពាល់ខ្លាំងទាំងសុវត្ថិភាពនិងការសិក្សា ដែលបញ្ហាទាំងអស់នេះគឺរដ្ឋាភិបាលកម្ពុជានិងអ្នកតំណាងរាស្ត្រត្រូវយកចិត្តទុកដាក់៕ (លោកម៉ែន គឹមសេង, Hello VOA, វ៉ាស៊ីនតោន, ២៣ មករា ២០២០)