Hello VOA៖ អ្នកវិភាគថា ការរក្សាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រយោជន៍ជាងបំភ្លេចចោល
អ្នកវិភាគមើលឃើញថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានផ្តល់ផលប្រយោជន៍ច្រើនដល់កម្ពុជាក្នុងរយៈពេល២៨ឆ្នាំមកនេះ ហើយវាមានអាយុកាលមិនកំណត់ដែលគួរតែត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់យុវជនជំនាន់ក្រោយបានចេះដឹង។ លោក ឱក សេរីសោភក្តិ៍អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានក្រើនរំឭកដល់អ្នកនយោបាយថាការមិនរក្សាទុកកិច្ចព្រមព្រៀងនេះនឹងខាតប្រយោជន៍នៅគ្រាណាដែលកម្ពុជាត្រូវការប្រើប្រាស់ពេលមានវិបត្តិនៅថ្នាក់អន្តរជាតិ។ លោកបានបន្ថែមថាបញ្ហានយោបាយផ្ទៃក្នុងកម្ពុជានាពេលបច្ចុប្បន្នគួរតែដោះស្រាយដោយសន្តិវិធីតាមស្មារតីនៃកិច្ចព្រមព្រៀងនេះ៕ (លោក ម៉ែន គឹមសេង, Hello VOA, ទីក្រុងឡុងប៊ិច, ២៨ តុលា ២០១៩)