ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA ពិសេស៖ អតីតៈ​លេខា​ផ្ទាល់​សម្តេចឪ​ថា គូភាគី​នយោបាយ​គួរ​ចាប់ផ្តើម​សន្ទនា​រក​ដំណោះស្រាយ​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ចំពេល​ដែល​មាន​ការកើន​ឡើង​សម្ពាធ​នៃ​ការ​ស្វែងរក​ដំណោះស្រាយ​នយោបាយ លេខាធិការ​ផ្ទាល់​របស់​សម្តេច​ឪ​ គឺ​ព្រះអង្គម្ចាស់​ស៊ីសុវត្តិ ធម្មកោ ​មាន​ព្រះបន្ទូល​ថា គូភាគី​នយោបាយ​កម្ពុជា​គួស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​តាមរយៈ​ការសន្ទនា តែ​«មិនមែន​ការចរចា‍» មួយ​ដើម្បី​បញ្ចប់​បញ្ហា​អរិភាព​ដោយ​ចាប់ផ្តើម​ពី​ក្រុម​តំណាង​ភាគី​ម្ខាងៗ​អាច​ជួប​ពិភាក្សា​គ្នា​ ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ គឺ​កិច្ច​ព្រមព្រៀង​សន្ធិ សញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស។ ព្រះអង្គ​មាន​ព្រះបន្ទូល​យ៉ាងដូច្នេះ​ដោយ​ព្រះអង្គ​​បាន​លើក​ឡើង​ថា សម្តេច​ឪ​ធ្លាប់​បាន​ឈោង​ដៃ​មក​ចរចា​ដើម្បី​សន្តិភាព​ បញ្ចប់​សង្គ្រាម​ជា មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​​ភាគីខ្មែរ​ផ្សេង​ទៀត​កាល​ពី​ទសវត្សរ៍ ១៩៨០។ កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​មាន​កំណើន​នៃ​សម្ពាធ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​នយោបាយ​ក្រោយពី​គណបក្ស​ជំទាស់​ដឹកនាំ​ដោយ​លោក កឹម សុខា និង​លោក ​សម រង្ស៉ី ​ត្រូវ​បាន​រំលាយ​ មិន​បាន​ចូលរួម​ការបោះឆ្នោត មេដឹកនាំ​ត្រូវ​ចាប់ ឃុំខ្លួន​ និង​និរទេស​ខ្លួន​ និង​ដកសិទ្ធ​នយោបាយ៕ (លោក សុខខេមរា, Hello VOA, រដ្ឋធានី​វ៉ាស៊ីនតោន, ២៣ តុលា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG