Hello VOA៖ អាជីវករ ត្រូវតែមានជំហររឹងមាំ ដើម្បីប្រឆាំងពុករលួយបាន
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាលើកឡើងថា ដើម្បីជៀសវាងពីការសូកប៉ាន់មន្ត្រី អ្នករកស៊ី ចាំបាច់ត្រូវតែប្រកាន់ជំហរម៉ឺងម៉ាត់ ប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០១៩ ថា៖ «ដើម្បីយើងធ្វើអាហ្នឹងបាន ទាល់តែខ្លួនយើងហ្នឹង មានគោលការណ៍រឹងមាំច្បាស់លាស់ក្នុងការប្រឆាំងអំពើពុករលួយដែរ ហើយអនុវត្តឱ្យបានខ្ជាប់ខ្ជួនដែរ អាហ្នឹងបានអាចធ្វើទៅកើត»៕ (លោក សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន,១០ តុលា ២០១៩)