Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការពង្រឹងអំណាចសេដ្ឋកិច្ចដល់ស្រ្តីតាមរយៈបច្ចេកវិទ្យា
កញ្ញា ទូច សុជាតិតា នាយិកាប្រតិបត្តិការអង្គការ Woomentum បានថ្លែងថា ការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាដល់ក្មេងស្រីតាំងពីពេលវ័យក្មេង និងការផ្លាស់ប្តូរផ្នត់គំនិតដែលរើសអើងលើសមត្ថភាពរបស់ស្រ្តីនៅក្នុងវិស័យបច្ចេកវិទ្យា នឹងជួយលើកទឹកចិត្តដល់ស្រ្តីឲ្យចូលរួមក្នុងវិស័យនេះកាន់តែច្រើនឡើង។ ចំពោះស្រ្តីខ្លួនឯងដែលដាក់ចិត្តចាប់យកវិស័យនេះ ត្រូវតែមានទំនុកចិត្តលើខ្លួនឯង និងមានគោលដៅឲ្យបានច្បាស់លាស់។ ស្ត្រីត្រូវមានភាពក្លានហាន និងត្រូវរៀនសូត្របន្ថែម ហើយសៀវភៅ គឺជាគ្រូបង្រៀនដ៏ល្អបំផុត៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ថ្ងៃទី៧ ខែ តុលា ឆ្នាំ២០១៩)