ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ សកម្មជន​សិទ្ធិមនុស្ស​អាមេរិក​ថា​កម្ពុជា​គួរ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​តទៅទៀត


បទសម្ភាសន៍ VOA៖ សកម្មជន​សិទ្ធិមនុស្ស​អាមេរិក​ថា​កម្ពុជា​គួរ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​ថា​ជា​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​តទៅទៀត
សូម​រង់ចាំ
Embed

No media source currently available

0:00 0:06:56 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​សិទ្ធិមនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក​លើកឡើង​ថា​ កម្ពុជា​គួរ​តែ​ព្យាយាម​អនុវត្ត​តាម​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព​ទាំង​១៧​ចំណុច​របស់​អង្គការ​សហប្រជាជាតិ​ ជា​ពិសេស​គឺ​ចំណុច​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌​និង​ការ​ពង្រឹង​ស្ថាប័ន ហើយ​ថា ​រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ឈប់​ចាត់​ទុក​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន​តែ​ឯកឯង​តទៅ​ទៀត។​ លោក ​​សាយ មុន្នី នៃ​វីអូអេ បាន​សម្ភាស​លោក Joshua Cooper នាយក​វិទ្យាស្ថាន​ហាវ៉ៃ ដើម្បី​សិទ្ធិមនុស្ស ក្រោយ​ពេល​ដែល​លោក​បាន​ចូលរួម​ក្នុង​វេទិកា​សង្គម​ស៊ីវិល​នៅ​ក្នុង​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​ក្នុង​បុរី​ញូយ៉ក ជា​ទី​ដែល​មេដឹកនាំ​មក​ពី​ជុំវិញ​ពិភព​លោក បាន​ចូល​រួម​ថ្លែងការណ៍​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៤​កាល​ពី​សប្ដាហ៍​មុន៕

XS
SM
MD
LG