ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកឯកទេស​ថា​សាលាឧទ្ធរណ៍​ថ្មី​ជាជំហានវិជ្ជមាន​ហើយ​​សុំ​កុំមាន​​​អន្តរាគមន៍​​នយោបាយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នកឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ​មើល​ឃើញ​ថា​សាលាឧទ្ធរណ៍​ថ្មី​ចំនួន​បី​ដែល​នឹង​ដាក់​ឱ្យ​ដំណើរការ​ស្រប​គ្នា​នឹង​សាលាឧទ្ធរណ៍​បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​គឺ​ជា ​«ជំហាន​វិជ្ជមាន» សម្រាប់​អនាគត​នៃ​ការ​នាំ​យក​សេវា​យុត្តិធម៌​ទៅ​កៀក​ប្រជា​ពលរដ្ឋ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ខាងផ្នែក​អភិបាល​កិច្ច​ល្អ​នៅក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃច័ន្ទ​នេះ។ លោក​ក៏​បាន​ស្នើ​ឱ្យ​ការកាត់​ក្តីធ្វើ​ឡើង​ដោយ​«តម្លាភាព‍»​និង​កុំ​ឱ្យ​មាន​«អន្តរាគមន៍‍»​លើ​តុលាការ​ទាំងសំណុំរឿង​ធម្មតា​និង​នយោបាយ​។ ​​ការអនុវត្ត​កន្លង​មក​នៅមិន​ទាន់​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​នៅ​ឡើយ​ទេ ដែល​នេះ​ជា​កាតព្វកិច្ច​របស់​តុលាការ​នេះ​ក្នុងការ​បញ្ចេញ​សមត្ថភាព​ការងារ ដើម្បី​ស្តារទំនុក​ចិត្ត​ហើយ​លោក​សុំ​ឱ្យ​ពលរដ្ឋ​ផ្តល់​ជំនឿ​ខ្លះ​សិន​និង​បន្ត​សង្កេត​ការងារ​របស់​ពួកគេ៕ (លោក ម៉ែន គឹមសេង, Hello VOAពិសេស, វ៉ាស៊ីនតោន, ២៣ កញ្ញា ២០១៩)

Hello VOA៖

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG