Hello VOA ពិសេស៖ អ្នកគាំទ្រសង្គ្រោះជាតិក្រៅប្រទេសប្តេជ្ញាចូលកម្ពុជាតាមលោក សម រង្ស៊ី ទោះបីរងការគំរាម
មេដឹកនាំក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសបានប្តេជ្ញាថា នឹងដង្ហែរលោក សម រង្ស៊ី វិលត្រឡប់ទៅប្រទេសកម្ពុជាវិញនៅចុងឆ្នាំនេះ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យដែលបានធ្លាក់ចុះ បើទោះបីជាមានការគំរាមកំហែងពីរដ្ឋាភិបាលក៏ដោយ។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមានគម្រោងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គឺចំថ្ងៃបុណ្យឯករាជ្យជាតិកម្ពុជា៕ (លោក ម៉ែន គឹមសេង, Hello VOAពិសេស, វ៉ាស៊ីនតោន, ១៨ កញ្ញា ២០១៩)