Hello VOA៖ សកម្មជនបរិស្ថានថាប្រតិបត្តិការបំផ្លាញព្រៃឈើកើតបានដោយសារអំពើពុករលួយជាប្រព័ន្ធ
មន្ត្រីឃ្លាំមើលការធ្វើអាជីវកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា អះអាងថាបទល្មើសកាប់បំផ្លាញព្រៃឈើ ត្រូវបានសម្របសម្រួលដោយអំពើពុករលួយជាប្រព័ន្ធ។ លោក ប៉ែន ប៊ុណ្ណា មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុកមានប្រសាសន៍ក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែកញ្ញាឆ្នាំ២០១៩ថា៖ «ដោយសារអំពើពុករលួយជាប្រព័ន្ធហ្នឹងហើយ បានធ្វើឱ្យប្រតិបត្តិការនៃការកាប់ឈើបំផ្លាញឈើហ្នឹង បានសម្រេច»។ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ១២ កញ្ញា ២០១៩)