Hello VOA៖ មេដឹកនាំយុវជន ជំរុញក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ឱ្យជួយដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
មេដឹកនាំអង្គការបណ្ដាញយុវជននៅក្នុងប្រទេសកម្ពុជា បានអំពាវនាវឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដាក់ចេញនូវវិធានការណ៍ជាក់លាក់ ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។ លោក ទឹម ម៉ាឡៃ ប្រធានបណ្ដាញយុវជនកម្ពុជា មានប្រសាសន៍ក្នុងកម្មវិធីHello VOAកាលពីថ្ងៃចន្ទទី៩ខែកញ្ញាឆ្នាំ២០១៩ថា៖ «ខ្ញុំសូមជំរុញនិងបន្តអំពាវនាវដល់អង្គការសហប្រជាជាតិ ឱ្យធ្វើការដាក់នូវយន្តការច្បាស់លាស់ សម្រាប់ឱ្យមានការដោះស្រាយស្ថានភាពដែលប្រទេសកម្ពុជាកំពុងជួបប្រទះបច្ចុប្បន្ន»។ ការអំពាវនាវនេះ ធ្វើឡើងចំពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកំពុងជួបប្រជុំគ្នារយៈពេល៣សប្ដាហ៍នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស៕ (សាយ មុន្នី, Hello VOA, វ៉ាស៊ីនតោន, ៩ កញ្ញា ២០១៩)