Hello VOA ៖ អ្នកជំនាញថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ អាចជួយដល់កសិករកម្ពុជា
កសិករកម្ពុជាមានឱកាសច្រើនក្នុងការនាំចេញផលិតផលរបស់ពួកគេទៅលក់នៅក្នុងទីផ្សារនៃប្រទេសទាំង១៦ នៃកិច្ចព្រមព្រៀងជាដៃគូសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ នៅពេលណាដែលកិច្ចព្រមព្រៀងនេះចេញជារូបរាងហើយ នេះបើតាមសម្តីរបស់ លោក ឈាង វណ្ណារិទ្ធ ប្រធានវិជ្ជាស្ថានចក្ខុវិស័យអាស៊ី។ លោក វណ្ណារិទ្ធ បានថ្លែងក្នុងកម្មវិធី Hello VOA ប្រចាំខែ ស្តីពីបញ្ហាអាស៊ានថា អ្វីដែលសំខាន់គឺរដ្ឋាភិបាលត្រូវ «ធ្វើយ៉ាងណាឲ្យគាត់បានទទួលព័ត៌មានគ្រប់គ្រាន់។ ដូច្នេះតួនាទីរបស់រដ្ឋគឺជួយកម្មករទាក់ទងនឹងព័ត៌មានទីផ្សារឲ្យបានគ្រប់គ្រាន់ កុំឲ្យឈ្មួញកណ្តាលអុកឡុកតម្លៃកសិកម្ម»៕ (លោក ប៉ូច រាសី, Hello VOA, វ៉ាស៊ីនតោន, ៥ កញ្ញា ២០១៩)