Hello VOA៖ អ្នកសារព័ត៌មានឯករាជ្យកម្ពុជានៅប្រឈមមុខនឹងការគំរាមកំហែងនិងការរើសអើង
សេរីភាពសារព័ត៌មាននៅកម្ពុជានៅបន្តធ្លាក់ចុះដោយសារអាជ្ញាធរមានការរឹតត្បិត សេរីភាព ការរើសអើងពីអាជ្ញាធររដ្ឋាភិបាល ការគំរាមកំហែង ហើយនិងមិនផ្តល់អាជ្ញាប័ណ្ណជាដើម។ នេះជាការអះអាងរបស់លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោកថា ការរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជានឹងធ្វើឲ្យបាត់ព័ត៌មានពិតពីសង្គមកម្ពុជា ដែលសាធារណជនត្រូវដឹង៕ (សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ២៩ សីហា ២០១៩)