ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នក​វិភាគ​ថា​ក្នុង​អាណត្តិ​គ្មាន​សំឡេង​ប្រឆាំង ពលរដ្ឋ​បាន​ដើរតួ​ជំរុញ​កំណែ​ទម្រង់​អភិបាលកិច្ច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​នៃ​អាណត្តិ​ទី​៦​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កើត​ចេញ​ពី​​ការ​បោះឆ្នោត​ដ៏​ចម្រូងចម្រាស់​នៅ​ឆ្នាំ​២០១៨ ហើយ​ដែល​លែង​មាន​សំឡេង​គណបក្ស​ប្រឆាំង ប្រជាពលរដ្ឋ​បាន​​ស្វាហាប់​និង​ត្រូវ​ដើរ​តួ​ជា​ពិសេស​តាម​មធ្យោបាយ​ហ្វេសប៊ុក ដើម្បី​ទាមទារ​ឲ្យ​​មាន​ការ​កែប្រែ​ខាង​កិច្ចការ​អភិបាល​កិច្ច​​ក្នុង​វិស័យ​ជា​ច្រើន។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស ខាងផ្នែកអភិបាលកិច្ច​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ករណី​ការ​លាលែង​​​ពី​តំណែង​របស់​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ​ ក្រោយ​មាន​ការ​បាក់​អគារ​​៧​ជាន់​ខុស​ច្បាប់​របស់​​ចិន​​ស្លាប់​មនុស្ស ជា​ឧទាហរណ៍​នៃ​ការ​រួម​ចំណែក​របស់​ពលរដ្ឋ​ក្នុង​សមិទ្ធផល​ខាង​អភិបាលកិច្ច​នៃ​​រដ្ឋាភិបាល​ថ្មី។ លោក​ថា​ ប្រសិទ្ធភាព​នៃ​ការ​ទាមទារ​របស់​ពលរដ្ឋ​ដោយ​​មិន​មាន​គណបក្ស​ប្រឆាំង គឺ​អាស្រ័យ​ដោយ​ការ​ទាមទារ​នេះ​​មាន​​ចំពោះ​បញ្ហា​ជីវភាព​​ជាក់​ស្តែង​ដែល​មិន​អាច​ត្រូវ​គេ​ចោទ​ថា​មាន​ចរឹត​នយោបាយ​ទេ។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​បង្កើត​ការិយាល័យ​កណ្តាល​មួយ​សម្រាប់​ទទួល​មតិ​ពលរដ្ឋ​តាម​បណ្តាញ​សង្គម។ (សឹង សុផាត, Hello VOA អភិបាលកិច្ច​ល្អ, ភ្នំពេញ, ២៦ សីហា ២០១៩)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG