Hello VOA៖ ការមិនស្តារសិទ្ធិសេរីភាពបញ្ចេញមតិនៅកម្ពុជា ជាផ្នែកមួយនៃការជម្រុញឲ្យបាត់បង់ ប្រពន្ធឋានៈអនុគ្រោះពន្ធ
មន្រ្តីសិទ្ធិមនុស្សអះអាងថា សេរីភាពនៃការជួបប្រជុំ ប្រមូលផ្តុំ និងការបញ្ចញមតិនៅ កម្ពុជា ចេះតែបន្តធ្លាក់ចុះ ដែលគួរតែមានការស្តារឡើងវិញ។ ក្រុមមន្ត្រីសិទ្ធិមនុស្សអះអាងថា ការបន្តធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិ ជួបប្រជុំប្រមូលផ្តុំ វាជាលក្ខខណ្ឌបន្ថែមលើការធ្លាក់ចុះផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយនឹងនាំឲ្យមានការបាត់បង់ប្រពន្ធអនុគ្រោះពន្ធ ប្រសិនបើគ្មានការកែទម្រង់ដូចអ្វីដែលអន្តរជាតិសហភាពអឺរ៉ុបទាមទារក្នុងនាមជាម្ចាស់ជំនួយ។ នេះបើតាមការអះអាងរបស់លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) ដែលចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី ២២ ខែសីហាឆ្នាំ២០១៩៕ (សុខ ខេមរា Hello VOA វ៉ាស៊ីនតោន ២២ សីហា ២០១៩)