Hello VOA ស្រ្តីនិងភាពជាអ្នកដឹកនាំ៖ ការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃវិស័យបច្ចេកវិទ្យាឲ្យបានច្រើននឹងជួយជំរុញឲ្យស្ត្រីចូលរួមកាន់តែខ្លាំង
អ្នកស្រី ប្រាក់ ឆៃកល្យាណ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុនកូមិនខ្មែរ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន RM Group បានមានប្រសាសន៍ថា ដើម្បីអាចឲ្យស្រ្តីចូលរួមកាន់តែច្រើននៅក្នុងវិស័យបច្ចេកវិទ្យា គួរមានការផ្សព្វផ្សាយឲ្យបានច្រើនពីសំណាក់ក្រសួងពាក់ព័ន្ធនិងពីវិស័យឯកជននានា។ ហើយការណ៍ដែលអាចឲ្យស្រ្តីក្លាយជាអ្នកដឹកនាំបានល្អ គេត្រូវមានភាពឯករាជ្យម្ចាស់ការ ភាពអត់ធ្មត់ ការទទួលខុសត្រូវ ការក្សាភក្តីភាពចំពោះសហការី និយោជកនិងអតិថិជន និងការរក្សាគុណតម្លៃផ្ទាល់ខ្លួនជានិច្ច៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA ស្ត្រីនិងភាពជាអ្នកដឹកនាំ, វ៉ាស៊ីនតោន, ១២ សីហា ២០១៩)