Hello VOA៖ មេដឹកនាំយុវជនថា បញ្ញវន្តត្រូវតែក្លាហាននិងហ៊ានលះបង់ដើម្បីកែប្រែសង្គមឡើងវិញ
មេដឹកនាំក្រុមយុវជនមួយក្នុងរាជធានី ភ្នំពេញ បានលើកឡើងថា បញ្ញវន្តគួរគប្បីរក្សាភាពក្លាហានរបស់ខ្លួនជានិច្ចក្នុងការជួយកែប្រែសង្គម។ លោក មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរមានប្រសាសន៍នៅក្នុងកម្មវិធី Hello VOAកាលពីថ្ងៃ ព្រហស្បតិ៍ទី៨ ខែសីហា ឆ្នាំ២០១៩ ថា៖ «បញ្ញវន្តទាំងអស់គាត់ត្រូវតែហ៊ានលះបង់ ដើម្បីធ្វើយ៉ាងណាកែប្រែសង្គមរបស់យើងឲ្យមានអារ្យធម៌ខ្ពង់ខ្ពស់ ឲ្យមានវប្បធម៌ល្អឡើងវិញនៅក្នុងសង្គម»។ (សាយ មុន្នី, Hello VOA, ភ្នំពេញ, ៨ សីហា ២០១៩)