Hello VOA៖ លោក សម រង្ស៊ី ថាសង្គ្រាមពាណិជ្ជកម្ម អាមេរិក ចិន នឹងធ្វើឲ្យប៉ះទង្គិចសេដ្ឋកិច្ច
មេដឹកនាំក្រុមជំទាស់ គឺលោក សម រង្ស៊ី បានអះអាងថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោក នឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដោយលោកបញ្ជាក់ថា ចិនអាចនឹងដកលុយ ឬ បន្ថយការវិនិយោគក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិមិនបានបញ្ជាក់ថា នឹងកើតឡើងយ៉ាងដូចម្តេច និងនៅពេលណាជាក់លាក់ទេ។ សហរដ្ឋអាមេរិក កំពុងរករឿងចិនរឿងការលួចកម្មសិទ្ធបញ្ញា ហើយទារពន្ធលើទំនិញចិននាំចូលអាមេរិកខ្ពស់ ហើយចិនក៏នឹងយកពន្ធលើទំនិញ អាមេរិកខ្ពស់វិញដែរ ដែលរឿងនេះ កំពុងតែកើតមានរវាងមហាអំណាចទាំងពីរ។ សូមលោកអ្នកនាងស្តាប់ការបកស្រាយរបស់មេដឹកនាំក្រុមជំទាស់ គឺលោក សម រង្ស៊ី ដែលជាអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចកម្ពុជាក្នុងអាណត្តិរាជរដ្ឋាភិបាលទី១៕ (លោក សុខ ខេមរា, Hello VOA, វ៉ាស៊ីនតោន, ០៥ សីហា ២០១៩)